៦ យុទ្ធសាស្ត្រធ្វើទីផ្សារឌីជីថលដែលមានឥទ្ធិពលសម្រាប់ហាងកាហ្វេនៅក្នុងឆ្នាំ ២០២១

Ice coffee preparation preparation service concept. Barista. makes espresso in a coffee shop; close-up. Freshly ground coffee close up

ចូលឆ្នាំ ២០២១ ហើយ ក្នុងនាមជាម្ចាស់អាជីវកម្មហាងកាហ្វេ តើអ្នកកំពុងគិតរកយុទ្ធសាស្ត្រថ្មីដែលមានឥទ្ធិពលដើម្បីពង្រីកវិសាលភាពហាងរបស់អ្នកមែនទេ?​ ដូច្នេះ រឿងមួយដែលអ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់នោះគឺយុទ្ធសាស្ត្រធ្វើទីផ្សារបែបឌីជីថលដែលមានឥទ្ធិពល និងទាន់សម័យ ព្រោះអតិថិជនសម័យនេះងាកទៅរកការប្រើបណ្តាញសង្គម និងអ៊ីនធើណេតក្នុងការទិញអីវ៉ាន់ ទំនាក់ទំនង ការកំសាន្ត និងការទទួលព័ត៌មានរៀងរាល់ថ្ងៃ។

ពួកយើងបានស្រាវជ្រាវ និងចងក្រងយុទ្ធសាស្ត្រទាំង ៦ សម្រាប់ធ្វើទីផ្សារបែបឌីជីថលដែលមានឥទ្ធិពលសម្រាប់ហាងកាហ្វេនៅក្នុងឆ្នាំ ២០២១ ដែលនឹងជួយអោយហាងកាហ្វេរបស់អ្នកមានមនុស្សស្គាល់ច្រើនជាងមុន និងទាក់ទាញអតិថិជនគោលដៅទៅហាងរបស់អ្នក។

១. ការធ្វើការប្រកួតប្រជែងយករង្វាន់លើបណ្តាញសង្គម (Social media contest)

ការប្រកួតប្រជែងយករង្វាន់គឺជាវិធីសាស្ត្រមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមពីអ្នកប្រើប្រាស់បណ្តាញសង្គម។ វាអាចជួយបង្កើនការ Like page, share, និង comment ដែលជុំរុញការចូលរួមពីទស្សនិកជន។ អ្នកអាចធ្វើ Challenge ដែលមានភាពល្បីល្បាញ (Trending) ដូចជា selfie និង check-in ដើម្បីទទួលបានការបញ្ចុះតម្លៃ ការច្នៃប្រឌិតរបស់អ្វីម្យ៉ាងដោយប្រើកែវកាហ្វេ (DIY) និងការបង្កើតឃ្លាអំពីកាហ្វេ​ (Quote or Meme) ជាដើម។

លើសពីនេះទៅទៀតអ្នកអាចធ្វើ Quiz ឬ Poll ដូចជា ការទាយចរិកតាមរយៈប្រភេទកាហ្វេ ដែលអ្នកចូលចិត្ត តើអ្នកចូលចិត្តប្រភេទកាហ្វេប្រភេទណា និង តើអ្នកចូលចិត្តកាហ្វេ ឬ តែ ជាដើម។ ទាំងនេះមិនត្រឹមតែជួយបង្កើនការចូលរួមពីអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចយល់ដឹងពីអតិថិជន របស់អ្នកតាមរយៈការសួរសំណួរទាំងនោះដែរ។

. ការធ្វើការផ្សព្វ​​ផ្សាយលើបណ្តាញសង្គម (Social Media Advertising)

ការបោះទុនលើការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម (Social media ads) គឺជារឿងសំខាន់។ បើ Page របស់អ្នកមិនសូវមានអ្នក Like វាគឺមានឳកាសតិចណាស់ដែលមាតិការ ឬគំនិតរបស់អ្នកត្រូវ បានគេមើលឃើញទោះបីជាអ្នកមានគំនិតច្នៃប្រឌិតយ៉ាងណាក៏ដោយ។​

ការធ្វើការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមដូចជា Facebook ad និង Instragram ad ធ្វើអោយហាងរបស់អ្នកផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅ និងធ្វើអោយមាតិការរបស់អ្នកត្រូវបានគេមើលឃើញលើ Newsfeed។ ដើម្បីធានាថាការផ្សព្វផ្សាយរបស់អ្នកមានប្រសិទិ្ធ​ភាពអ្នកគួរតែស្វែងរកភ្នាក់ងារធ្វើទីផ្សារឌីជីថលដែលមានជំនាញដើម្បីជួយអ្នកធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយ និងជួយគ្រប់គ្រង​ដំណើរការបណ្តាញសង្គមហាងរបស់អ្នក ព្រោះពួកគេយល់ដឹងពីបណ្តាញសង្គមទាំងនោះច្បាស់លាស់ និងដឹងពីវិធីសាស្ត្រ នៅក្នុងការប្រើវាទៅតាមចំណុចពិសេសរបស់វេទិការនីមួយៗ។

ដូចគ្នានេះដែរវានឹងជួយអ្នកបន្ថែមទៀតបើអ្នកធ្វើយុទ្ធនាការផ្សព្វផ្សាយ (Advertising campaign) ដូចជា Give away, Hashtag, Checkin, Story និង Funny and creative content ដែលអាចទាក់ទាញចំណាប់អារម្មណ៍ច្រើន។

.​ ការទំនាក់ទំនងជាមួយអតិថិជន (Social Customer Relationship)

តោះនាំគ្នាមកគិតមើលថាតើអ្នកគួរតែទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកដោយរបៀបណាដើម្បីអោយមានភាពស្និទ្ធ​ស្នាល និងបង្កើនអតិថិជនស្មោះត្រង់ (Loyal customer)។​

ការសួរសំណួរ និងការយកចិត្តទុកដាក់លើមតិកែលំអពីអតិថិជនគឺធ្វើអោយពួកគេមានអារម្មណ៍ថាពួកគេសំខាន់ និងមានភាពស្និទ្ធស្នាល។ កុំគិតថាអ្នកដឹងអ្វីគ្រប់យ៉ាងពីអតិថិជនរបស់អ្នក ពេលខ្លះអ្នកគួរតែសួរពួកគេពេលអ្នកចង់កែតម្រូវអ្វីម្យ៉ាង ឬសូម្បីតែធ្វើភេសជ្ជៈថ្មី។ លើសពីនេះទៅទៀតអ្នកគួរតែលើក ទឹកចិត្តពួកគេអោយចែករំលែកបទពិសោធន៍នៅក្នុង review អំពីហេតុអ្វីពួកគេជ្រើសរើសកន្លែងរបស់ អ្នក។ ទន្ធឹមនឹងនេះអ្នកក៏គួរតែត្រូវឆ្លើយតបទៅនឹង review, comment និង chat ដូចជាការសន្ទនាជាមួយពួកគេនៅខាងក្រៅផងដែរ។

ម្យ៉ាងទៀតការចែករំលែកចំណេះដឹងដល់អតិថិជន ដូចជា ដើមកំណើតរបស់កាហេ្វ ប្រភេទកាហ្វេ របៀបញុំាកាហេ្វ សារសំខាន់នៃការញុំាកាហ្វេ ទាយអត្តចរិកតាមរយៈប្រភេទកាហ្វេ តើប្រភេទកាហ្វេនីមួយៗខុសគ្នាត្រង់ណា ក៏ជារឿងដែលអ្នកអាចធ្វើបានក្នុងការទំនាក់ទំនងជាមួយអតិថិជនដែរ។

សំខាន់ជាងនេះទៅទៀតអ្នកគួរតែបង្កើនអតិថិជនស្មោះត្រង់ ដោយស្វែងយល់ពីពួកគាត់ ផ្តល់បទពិសោធន៍ដែលពួកគាត់ចង់បាន ចងចាំចំណូលចិត្តកាហ្វេរបស់គាត់ និងមានការផ្តល់រង្វាន់ ជាដើម។

៤. ធ្វើការរចនាដែលបង្ហាញពីម៉ាកយីហោរបស់អ្ន​​ក (Digital Branding Design)

ការរចនាដែលមានការបង្ហាញភាពច្នៃប្រឌិត និងចំណុចពិសេសរបស់ហាងដូចជា បរិយាកាស កន្លែងប្រជុំ រសជាតិរបស់ភេសជ្ជៈ សុវត្តិភាពសុខភាព គឺជារឿងសំខាន់ណាស់។ អ្នកគួរតែកំណត់ថាអ្នកចង់ អោយអតិថិជនរបស់អ្នកមានអារម្មណ៍ដូចម្តេច និងគិតដូចម្តេចចំពោះម៉ាកយីហោរបស់អ្នក។ បន្ទាប់មក រាល់ការរចនាម៉ូត ធ្វើប័ណ្ឌប្រកាស ឬការបង្ហាញអ្វីមួយត្រូវតែបង្ហាញពីចំណុចទាំងនោះដោយមិនផ្លាស់ប្តូរ និងអោយបានញឹកញាប់លើគ្រប់បណ្តាយសង្គមរបស់អ្នក។

ចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមនានារបស់អ្នកត្រូវតែបង្ហាញសារតែមួយ ប៉ុន្តែមាតិការ ឬការសរសេរអាចខុសគ្នាទៅតាមវេទិការនីមួយៗ។ ឧទាហរណ៍ថាអ្នកចង់អោយគេស្គាល់ហាងរបស់អ្នក ថាជាហាងកាហ្វេលំដាប់ខ្ពស់ ដូចនេះរាល់ការ Post របស់អ្នក អ្នកគួរតែបង្ហាញពីពណ៌ និងផ្លាកយីហោ របស់អ្នក គុណភាពកាហ្វេ ការយកចិត្តទុកដាក់លើសេវាកម្មនិងអនាម័យ និងពាក្យពេជន៍ដែលបង្ហាញ ពីគុណតម្លៃនៃកន្លែងរបស់អ្នក។ ប៉ុន្តែអ្នកគួរប្រើពាក្យខុសគ្នាលើបណ្តាញសង្គមនីមួយៗ។ នៅក្នុង Facebook អ្នកអាចប្រើពាក្យកំប្លែង និងភាសានិយាយដូចអ្នកពណ៌នាភេសជ្ជៈរបស់អ្នកទៅអតិថិជន ផ្ទាល់។ នៅក្នុង Instragram អ្នកគួរតែប្រើរូប ឬការរចនាដែលស្អាត និងច្បាស់ល្អ និងប្រើ Hashtag ជាមួយនឹងពាក្យខ្លីៗ។ នៅក្នុង Website អ្នកអាចពណ៌នាថាភេសជ្ជៈរបស់អ្នកមានចំណុចពិសេសអ្វី និងហេតុអ្វីអ្នកសំរេចចិត្ត ដាក់វាចូលក្នុងម៉ីនុយ។

៥. ធ្វើអោយមានភាពងាយស្រួលក្នុងការកម្មង់ភេសជ្ជៈទៅក្រៅ (Make it easy for take-away)

Ice coffee preparation preparation service concept. Barista. makes espresso in a coffee shop; close-up. Freshly ground coffee close up

Covid 19 បានធ្វើការផ្លាស់ប្តូររបៀបដែលមនុស្សរស់នៅ ហើយថែមទាំងផ្លាស់ប្តូររបៀបនៃការញុំាំកាហ្វេ របស់មនុស្ស។ អតិថិជនភាគច្រើនគឺមានផាសុខភាពនៅផ្ទះជាង និងមិនចង់ទៅកន្លែងដែលមានមនុស្ស ច្រើន។ ដូច្នេះការធ្វើអោយមានភាពងាយស្រួលក្នុងការកម្មង់ភេសជ្ជៈទៅក្រៅ មានការបញ្ចុះតម្លៃសម្រាប់ ការខ្ចប់ភេសជ្ជៈទៅក្រៅ និងការដឹកជញ្ជូនដល់កន្លែង គឺអាចនឹងផ្តល់ផលប្រយោជន៍ច្រើនដល់ហាងរបស់ អ្នក​។

លើសពីនេះទៅទៀត លើបណ្តាញសង្គមរបស់អ្នក អ្នកត្រូវបង្ហាញពីអនាម័យ ការអនុវត្តតាម វិធានការណ៍ការពារ​ និងការយកចិត្តទុកដាក់លើសុខភាពរបស់អតិថិជន។ វានឹងធ្វើអោយពួកគេជឿទុកចិត្ត លើហាងកាហ្វេរបស់អ្នក។

. ធ្វើឲ្យហាងកាហ្វេរបស់អ្នកងាយស្រួលស្វែងរក នៅលើ Google និង Website  

ចំណុចពិសេស និងសំខាន់ជាងគេគឺការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (Search Engine Optimization) ដែលជួយអោយឈ្មោះហាងរបស់អ្នកលេចចេញពេលដែលមានគេស្វែងរកហាងកាហ្វេ។

         សម្រាប់ហាងកាហ្វេ ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរកក្នុងស្រុក (Local SEO) នឹងជួយអោយ ហាងកាហ្វេរបស់អ្នកលេចចេញពេលមានគេស្វែងរក Coffee shop near me ឬ Coffee shop in Phnom Penh បើទីតាំងអ្នកនៅភ្នំពេញ។ ដូចនេះនៅពេលដែលអ្នកប្រើពាក្យពណ៌នាហាងរបស់អ្នក អ្នកកុំគ្រាន់តែ ប្រើពាក្យគន្លឹះ Coffee shop ប៉ុន្តែប្រើពាក្យ Phnom Penh Coffee shop ឬទីតាំងរបស់ហាងអ្នក (Location keyword or Local citation)​។

ជាងនេះទៅទៀត Google my business គឺអាចផ្តល់សារៈប្រយោជន៍ដល់ហាងរបស់អ្នក ជាច្រើន។  វាគឺជាកម្មវិធីដែលងាយស្រួលប្រើ និងឥតគិតថ្លៃដែលគ្រប់គ្រងវត្តមានរបស់អ្នកលើ Google រួមទាំងការស្វែងរក និងផែនទី។ វាក៏បង្ហាញនូវការបញ្ចេញមតិរបស់អតិថិជនដែលទៅហាងរបស់អ្នក ហើយ Google នឹងប្រើវានៅពេលដាក់ចំណាត់ថ្នាក់អាជីវកម្មក្នុងស្រុកនៅក្នុងផែនទី។ លើសពីនេះ ទៅទៀត បើអ្នកទទួលបានការអោយមតិល្អៗច្រើន ហាងរបស់អ្នកនឹងលេចចេញក្នុងកំពូល៣ក្នុងលទ្ធផល ពេលស្វែងរក។ ការសិក្សាបានបង្ហាញថាប្រហែល ៥០%នៃអ្នកស្វែងរកនឹងចុចលើ Local 3-pack។

មួយវិញទៀតការវាស់ទិន្នន័យលើ Google analytics និង Google search console អាចជួយអ្នក ក្នុងការតាមដានភាពរីកចំរើន និងកន្លែងដែលត្រូវកែលំអរ ថាតើមាតិការរបស់អ្នក លេចចេញពេលដែលគេស្វែងរក ឬក៏អត់។ នៅពេលដែលអ្នកមាន Optimization Information​ ដូចជា ឈ្មោះ អាស័យដ្ឋាន និងលេខទូរស័ព្ទ វាក៏នឹងបង្កើនភាពមើលឃើញលើអ៊ីនធើណេតរបស់អ្នកដែរ​។​

         បើអ្នកត្រូវការជំនួយដើម្បីប្រតិបត្តិយុទ្ធសាស្ត្រទីផ្សារបែបឌីជីថលរបស់អ្នក សូមទំនាក់ទំនងមក ពួកយើងនៅថ្ងៃនេះ។ ចាប់ផ្តើមរៀបចំយុទ្ធសាស្ត្រទីផ្សារបែបឌីជីថលទាំងអស់គ្នាថ្ងៃនេះនឹងធ្វើអោយ ហាងកាហ្វេរបស់អ្នកល្បីល្បាញក្នុងទីក្រុង។ ពួកយើងចូលចិត្តជួយហាងកាហ្វេតូចៗ អោយក្លាយជាហាង កាហ្វេដែលគ្រប់គ្នាក្នុងទីក្រុងនិយាយ និងចង់ទៅសាក។ ការដែលមានយុទ្ធសាស្ត្រដែលមានប្រសិទ្ធិភាព គឺជាផ្លូវទៅរកភាពជោគជ័យក្នុងឆ្នាំ ២០២១។  

         តោះចាប់ផ្តើមទាំងអស់គ្នា។

Leave a comment